ព័ត៌មានជាតិ

រថយន្តឆ្លាមព្រលះរថយន្តអូឌី ពីក្រោយដាច់កង់ម្ខាងទៅមុខលែងរួច

ភ្នំពេញៈ បុរសពីរនាក់បើករថយន្តAUD ស៊េរីចាស់មួយគ្រឿង តាមបណ្ដោយផ្លូវ២០៤ ទិសដៅពីកើតទៅលិចលុះមកដល់ចំនុចកើតហេតុ​ ក៏មានរថយន្តមួយគ្រឿងម៉ាកឆ្លាមមិនចាំស្លាកលេខ បើកដោយយុវជនម្នាក់​មកពីក្រោយក្នុងល្បឿនលឿនដូចហោះ ​បុកគូថក្រោយខាងស្ដាំពេញទំហឹង វិលមួយជុំ ដាច់កង់ក្រោយខាំងស្ដាំទៅមុខលែងរួច រីឯរថយន្តបង្ក​បើករត់បាត់ស្រមោល។​

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១០និង៤០នាទីយប់​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦​ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យោងតាមព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់ បើករថយន្តមួយគ្រឿងម៉ាកAUD ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ.ង.0679.ភព.2​ បើកពីកើតទៅលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏មានរថយន្តឆ្លាមមិនចាំស្លាកលេខបើកដោយយុវជនម្នាក់មកពីក្រោយយ៉ាងលឿនដូចហោះ បានជ្រុលទៅបុកពីក្រោយខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តAUD វិលមួយជុំដាច់កង់ក្រោយខាងស្ដាំទៅមុខលែងរួច រីឯរថយន្តឆ្លាមបង្ក​ បើករត់បាត់ស្រមោល តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ឃើញថា មិនប៉ះពាល់សម្បត្តិ​រដ្ឋក៏ឲ្យម្ចាស់រថយន្តស្ទូចរថយន្តចេញពីកន្លែងហេតុ ទៅការ៉ាស់ជួសជុលដោយខ្លួនឯងទៅ៕

photo_2016-06-05_07-46-55photo_2016-06-05_07-46-56photo_2016-06-05_07-46-58

មតិយោបល់