ភ្នំពេញៈ វេលាម៉ោង ២និង០០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចគោលដៅអនុវត្តច្បាប់ចរាចរណ៍ តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យទី១.ឈ្មោះ អ៊ឹម រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលងោគ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ ទី២.ឈ្មោះ វណ្ណា ធា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្រះកែវ ឃុំស្រះកែវ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។
សម្ភារៈដកហូតមាន៖
១.ក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់តូច។
២.ម៉ូតូម៉ាកហុងដាអ៊ែរប្លែត ពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ ១AF-៥៥២៧ ចំនួន ០១គ្រឿង។
៣.កាបូបដៃពណ៌សូកូឡាចំនួន ០១។
៤.ឧបករណ៍សម្រាប់ចូកគ្រឿងញៀនចំនួន ០១។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ត្រូវបានបញ្ជូនយកមកសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
មតិយោបល់