ភ្នំពេញ៖ដើម្បីឲ្យរាជធានីមួយនេះ នៅតែមានសោភណ្ឌភាពរីកស្រស់បំព្រង ប្រកបដោយបរិស្ថានល្អ និងដើម្បីសម្រួលចរាចរ ជូនប្រជាពលរដ្ឋផងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុល ៦ខ្សែ បន្ថែមទៀត។
មន្រ្តីសាលារាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ពេលនេះ មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បាននឹងកំពុងធ្វើការជួសជុលផ្លូវចំនួន ៦ខ្សែ ហើយកំណាត់ផ្លូវ ដែលត្រូវជួលជុលនេះរួមមាន ខ្សែទី១-ផ្លូវជាតិលេខ៥ ចាប់ពី ស្ពានជ្រោយចង្វារ ដល់ ស្ពានព្រែកព្នៅ។ ខ្សែទី២-ផ្លូវលេខ៥៧ ចាប់ពីមហាវិថីព្រះសីហនុដល់មហាវិថីម៉ៅសេទុង។
ខ្សែទី៣-ផ្លូវលេខ៣៥៥ ចាប់ពីរង្វង់មូលកាំកូ ដល់អង់តែនទួលគោក។ ខ្សែទី៤-ផ្លូវលេខ៤៦៤ ចាប់ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ៩៥។ ខ្សែទី៥-ផ្លូវលេខ៩៥ ចាប់ពីផ្លូវលេខ៤៦៤ ដល់ផ្លូវលេខ៤៣២ និងខ្សែទី៦-ផ្លូវលេខ 20A ចាប់ពីរង្វង់មូលលដីក្រហម សង្កាត់រលួស ដល់ស្រុកកណ្តាលស្ទឹង៕ ស្រីរ័ត្ន
មតិយោបល់