ភ្នំពេញៈ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៨និង៥៥នាទី កម្លាំង ជំនាញការិយាល័យប្រឆាំងជំនួញគ្រឿងញៀនខុសច្បាប់(ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការ ជាមួយកម្លាំងជំនាញគយ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារង បានបើកកិច្ច ប្រតិបត្តិការបង្រ្កាបករណីដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់ពីប្រទេសកូឡុំប៊ី ឆ្លងកាត់ព្រលានយន្តហោះ ប្រេស៊ីល DUBAI ភូមា មកកម្ពុជា ត្រូវបានសមត្ថកិច្ចយើងបង្រ្កាបនៅចំណុចច្រកដំណើរមកដល់ នៃអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ ស្ថិតក្នុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផល បានឃាត់ខ្លួន ជនសង្ស័យចំនួនម្នាក់ មានឈ្មោះ GONAZLEZ MARMOLEJO JAIME ភេទប្រុស ជនជាតិកូឡុំប៊ី(LOLOMBIA) កើតថ្ងៃ១៣/០២/២៩៥៨ កាន់លិខិតឆ្លងដែនលេខ AT371221 និងចាប់យកវត្ថុតាងម្សៅសារធាតុញៀនប្រភេទកូកាអ៊ីន (Cocaine) ទម្ងន់ ៣៨៥៥.២៨g (ដែលលាក់បង្កប់ ក្នុងវ៉ាលិសយួរដៃ កាបូបស្ពាយ និងកាបូបដាក់ Laptop) និង ចាប់យកសម្ភារៈរួមមាន ទូរសព្ទ ១គ្រឿង និង លិខិតឆ្លងដែន ១ក្បាល៕
មតិយោបល់