កំពង់ស្ពឺៈ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានករណីក្មេងស្រី ២នាក់ (ជាបងប្អូនគ្នា) បានលង់ទឹកស្រះស្លាប់ នៅចំណុចស្រះទឹកក្នុងភូមិតាឡាត់ថ្មី ឃុំអូរស្រុកភ្នំស្រួច។
ក្មេងស្រីទាំង២នាក់៖ ទី១ឈ្មោះ ឈឹន រតនា ភេទស្រី អាយុ០៦ឆ្នាំ និង២ ឈ្មោះ ឈឹន នឿន ភេទស្រីអាយុ០៥ឆ្នាំ មានឪពុកឈ្មោះ រ៉េត ឈឹន អាយុ៥០ឆ្នាំ និងម្តាយឈ្មោះ ហម រ៉ាន់ អាយុ៤៨ឆ្នាំរស់នៅភូមិឃុំកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ បាននាំគ្នាទៅមុជទឹកស្រះ នៅចំណុចដីរបស់ឈ្មោះស៊ីម ហ៊ុច ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្តាលឲ្យក្មេងស្រីទាំងពីរលង់ទឹកស្លាប់តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ច និងអាជ្ញារធភូមិឃុំ បានពិនិត្យទៅលើកសពក្មេងស្រីរងគ្រោះទាំង០២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកមែន រួចក៏ប្រគល់សពទៅឲ្យឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់