ព័ត៌មានបច្ចេកវិទ្យា

របៀបប្តូរឱ្យ iPhone អ្នកប្រើឯកសារ .jpg និង .mp4 ជំនួស .heif និង hevc

ដើម្បីដោះស្រាយបញ្ហាមេម៉ូរីទូរសព្ទ iPhone ចេះតែឆាប់ពេញ ដោយសារតែឯកសាររូបភាព-វីដេអូស៊ីទំហំធំពេក ដោយសារតែកម្រិតសមត្ថភាពកាមេរ៉ាកាន់តែខ្ពស់ ក្រុមហ៊ុន​ Apple តាមរយ: iOS 11 បានជ្រើស រើសឯកសាររូបភាព-វីដេអូប្រភេទថ្មីគឺ .heif និង .hevc ដែលវាអាចជួយកាត់បន្ថយទំហំឯកសាររូបភាព -វីដេអូថតចេញពីទូរសព្ទ iPhone រហូតដល់ពាក់កណ្តាល ដោយមិនឱ្យបាត់បង់គុណភាព។

តែទន្ទឹមនឹងនេះ វាក៏នាំមកនូវបញ្ហាមួយសម្រាប់អ្នកប្រើប្រាស់ផងដែរ។​ បញ្ហានោះគឺ ឯកសារប្រភេទថ្មីទាំងពីរ គឺមិនអាចបើកចេញនៅលើកុំព្យូទ័រ PC ឬ Mac (ជំនាន់មុន High Sierra) បើសិនគ្មានកម្មវិធីជំនួយទេនោះ។


ដូច្នេះ ប្រសិនបើមិនចង់មានបញ្ហាអីចឹងទេនោះ លោកអ្នកអាចធ្វើការប្តូរឯកសាររូបភាព-វីដេអូទៅជាប្រភេទ .jpg និង .mp4 វិញបានតាមវិធីដូចខាងក្រោម៖

– ដំបូង សូមចូលទៅកាន់កម្មវិធី​​​ Settings លើ Home Screen
– បន្ទាប់មក ជ្រើសយក​ Camera -> Formats
– បន្ទាប់មកទៀត លោកអ្នកនឹង High Efficiency ត្រូវបានជ្រើសរើសមកពីនាយ ស្រាប់។ ដូច្នេះ សូមចុចប្តូរមក Most Compatible វិញ ជាការស្រេច៕

សូមចូលទៅចុច Like & Share ទំព័រ Facebook Page របស់ Post Tech ដើម្បីទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យា។ សូមអរគុណ!

ប្រភពព័ត៌មាន: mashable

មតិយោបល់