ព័ត៌មានជាតិ

ក្មេងស្ទាវ ២ក្រុម កាប់ចាក់គ្នា រងរបួសធ្ងន់ទាំងសងខាង ជិត ១០នាក់

(ភ្នំពេញ)៖ ក្មេងស្ទាវ ២ក្រុម បើកឆាកប្រយុទ្ធ រងរបួសធ្ងន់ទាំងសងខាង ហើយហេតុការនេះ បានកើតឡើង នៅជិតផ្សារព្រៃទា ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ នាម៉ោង១០៖២០នាទីយប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ។

បើតាសាក្សី ពីកន្លែងកើតហេតុ ឱ្យដឹងថា មុនមានករណីវាយកាប់ចាក់គ្នានេះកើតឡើង គឺប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកើតហេតុ បាននាំគ្នាចាក់ធុងបាស់រាំលេងកម្សាន្ត។

ស្របពេលនោះដែរ ក៏មានក្រុមក្មេងស្ទាវមួយក្រុម មានគ្នាប្រមាណជា ១០នាក់ ជិះម៉ូតូ ៣គ្រឿង មកលេងផ្ទះជួលបងប្អូន ក្បែរកន្លែងកើតហេតុ ខណៈដែលកំពុងជិះមកដល់ បានជ្រុលចង្កូត ទៅកិនជើងស្ទាវមួយក្រុមទៀត នៅកន្លែងកើតហេតុ ភ្លាមៗនេោះ ធ្វើឲ្យក្មេងស្ទាវ ដែលត្រូវគេជិះម៉ូតូកិនជើងនោះ បានសួរនាំ រហូតបង្កជាពាក្យទំនាស់ពាក្យសំដី តឹងសសៃកដាក់គ្នា ឈានទៅដល់ការទាញកាំបិទ និងដំបងវាយកាប់គ្ នាដូចក្នុងរឿងហុងកុង បណ្តាលឱ្យមានអ្នករងរបួសធ្ងន់ ជិត ១០នាក់ និងខូចខាតម៉ូតូ ចំនួន ៣គ្រឿង រឺឯអ្នករងរបួស ត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះបន្ទាន់។

ក្រោយមក សមត្ថកិច្ចខណ្ឌពោធិសែនជ័យ បានចុះមកអន្តរាគមន៌ដល់កន្លែងភ្លាមៗផងដែរ និងបានឃាត់ខ្លួន ក្រុមក្មេងទំនើងម្ខាងទៀត បាន ៤នាក់ ដើម្បីយកទៅសួរនាំរករឿងហេតុ ដែលបណ្តាលឲ្យមានហឹង្សារ បង្កឲ្យមានរងរបួសធ្ងន់នេះកើតឡើង ៕ (អ្នកប្រម៉ាញ់)

photo_2016-04-09_09-34-25 photo_2016-04-09_09-34-03photo_2016-04-09_09-34-09

មតិយោបល់