ព័ត៌មានជាតិ

ឆក់ត្រីខុសបច្ចេកទេស បណ្ដាលឲ្យស្លាប់ខ្លួនឯង

កំពង់ចាមៈ កាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់១៥ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង៣០នាទី មានករណីបុរសម្នាក់ ត្រូវឧបករណ៍ឆក់ត្រី ឆក់ស្លាប់ ខណៈដែលចេញទៅរកត្រី នៅចំណុចបឹងពោន ស្ថិតក្នុងភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់