ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌមានជ័យបញ្ជូនអ្នកកត់កន្ទុយលេខម្នាក់រួមនិងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ

​ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលជាអ្នកកត់កន្ទុយលេខត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យកសាងសំណុំរឿងនិងបញ្ជូនទៅតុលាការរួមនិងវត្ថុតាងកាលពីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ក្រោយពេលធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង បន្ទប់ផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ជនសង្ស័យខាងលើមានឈ្មោះ ទិន ស៊ីថា អាយុ៥៨ឆ្នាំ មុខរបរ កត់កន្ទុយលេខ ស្នាក់នៅចំណុចឃាត់ខ្លួនខាងលើ។

បើយោងតាមសម្តីជនសង្ស័យខាងលើបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានថាមុនពេលសមត្ថកិច្ចចុះទៅឃាត់ខ្លួនគាត់មានឈ្មោបុលបានខលទំនាក់ទំនងជាមួយគាត់ថាកូនកញ្រ្ចែងរបស់នណាគេគាត់ប្រាប់ថាគាត់កត់អោយឈ្មោះហេងហើយឈ្មោះបុលបានប្រាប់ថាកត់អោយខ្ញុំវិញមកគ្មាននណាចាប់ទេពេលនោះគាត់បានប្រកែកជាមួយឈ្មោះបុលវិញថាអត់ទេខ្ញុំជាប់កត់អោយបងហេងហើយបន្ទាប់មកក៏បានបិទទូរសព្ទរយៈពេលមួយម៉ោងក្រោយមកក៏មានកម្លាំងព្រហ្មទណ្ឌខណ្ឌមានជយ័ចុះទៅដល់កន្លែងគាត់ឆែកឆេរបន្ទប់គាត់និងឃាត់ខ្លួនគាត់តែម្តង។

គាត់មានការស្តាយក្រោយដែរ បើសម្រេចចិត្តកត់អោយឈ្មោះបុលគាត់មិនត្រូវបានសមត្ថកិច្ចចាប់ខ្លួនគាត់នោះទេ៕

https://youtu.be/cmOVKGuMc8M

មតិយោបល់