បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកយាយវ័យ៧៤ឆ្នាំម្នាក់ បានស្លាប់ដោយសារឆ្លងចរន្តអគ្គិសនី កាលពីវេលា០៨និង៣០នទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅភូមិដងរុនលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ ឱក លឿន អាយុ៧៤ឆ្នាំ នៅភូមិដងរុនលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុ លោកយាយរងគ្រោះដៃរបស់គាត់សើម ហើយបានកាន់ឌុយភ្លើងទៅដោតនឹងព្រី បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នឹងកន្លែងតែម្តង ។
នគរបាលបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន នគរបាលមូលដ្ឋានបានចុះដល់កន្លែងកើត និងពិនិត្យឃើញថា លោកយាយរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីប្រាកដមែន ។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់