មនុស្សភាគច្រើនប្រហែលជាដឹងត្រឹមថា អង្គរប្រើសម្រាប់តែដាំបាយហូបប៉ុណ្ណោះ ប៉ុន្តែធាតុពិត វាជាវត្ថុធាតុដើមសម្រាប់ថែរក្សាសម្រស់ដ៏ល្អបំផុត។ អង្ករមានផ្ទុកជាតិអាស៊ីត linoleic ប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយភ្ញោចស្រទាប់កូឡាជែននៅក្នុងស្បែក។
លើសពីនេះទៅទៀត អង្ករមានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា linoleic អាចជួយការពារបញ្ហាស្បែកពីពន្លឺព្រះអាទិត្យយ៉ាងមានប្រសិទ្ធភាព។
ធាតុផ្សំ៖
– ទឹកដោះគោជូរ ១ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ស្លាបព្រាបាយ
– ទឹកអង្ករ ៣ ទៅ ៤ ស្លាបព្រាបាយ
ការរៀបចំ៖
– ដំបូងអ្នកត្រូវដាក់អង្ករត្រាំងនៅក្នុងទឹកត្រជាក់ បនញទាប់ចម្អិននៅក្នុងកម្តៅមធ្យម។
– នៅពេលដែលឆ្អិន អ្នកត្រូវស្រង់អង្ករចេញទុកតែទឹកបានហើយ។
– បន្ទាប់មកដួសទឹកង្ករចំនួន ៣ទៅ ៤ស្លាបព្រាដាក់នៅក្នុងចានមួយ រួបបន្ថែមទឹកឃ្មុំ និងទឹកដោះគោជូរចូលទាំងអស់។
– ក្រោយពីលាយវាឲ្យក្លាយជាល្បាយតែមួយហើយ អ្នកត្រូវលាបនៅលើផ្ទៃមុខរយៈពេល ១០ ទៅ ១៥នាទី។
– បន្ទាប់មកយកទឹកអង្ករដែលនៅសល់លាងសម្អាតផ្ទៃមុខរបស់អ្នក។
– ចុងក្រោយ អ្នកត្រូវលាងសម្អាតផ្ទៃមុខជាមួយនឹងទឹកធម្មតាម្តងទៀត។
ព្យាយាមអនុវត្តវិធីនេះ ២ដងក្នុងមួយសប្តាហ៍ នៅក្នុងរយៈពេល ៤ទៅ ៤សប្តាហ៍ អ្នកនឹងទទួលបានផ្ទៃមុខស្រស់ថ្លា ហើយមានសុខភាពល្អ៕
មតិយោបល់