ព័ត៌មានជាតិ

ថ្ងៃនេះ ខេត្តកំពង់ចាម និងក្រចេះ គ្មានភ្លើងប្រើមួយថ្ងៃពេញ

កំពង់ចាម: សេចក្ដីជូនដំណឹងឲ្យដឹងថា អគ្គិសនីកំពង់ចាម នឹងធ្វើការផ្ដាច់ភ្លើងមួយថ្ងៃ ពោល គឺនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមតំបន់មួយចំនួនក្នុងខេត្តកំពង់ចាម និងខេត្តក្រចេះ។

ការផ្ដាច់ចរន្តអគ្គិសនីនេះ នឹងធ្វើនៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

-នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង៥៖០០នាទីល្ងាច។

-និងសម្រាប់អគ្គិសនីកំពង់ចាម សាខាពញាក្រែក សូមផ្ទេរចរន្តអគ្គិសនី ដែលកំពុងប្រើពីប្រភពប្រទេសវៀតណាម មកប្រើពីប្រភពអគ្គិសនីកំពង់ចាមវិញ នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់៕

edc_kgcham_08-09-16-1

edc_kgcham_08-09-16-2

មតិយោបល់