ព័ត៌មានជាតិ

មន្ទីរសាធារណការ រាជធានី ស្តារយកកំណកភក់សំរាម និងស្មៅនៅចុងប្រឡាយបឹងត្របែក មុននៅរដូវវស្សាមកដល់

ភ្នំពេញ៖ដើម្បីដោះស្រាយ នូវភាពកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការលិចលង់ ដោយជំនន់ទឹកភ្លៀង នៅរដូវវស្សាខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានខិតខំបំពេញការងាររបស់ខ្លួន យ៉ាងខ្លាំង។

ជាក់ស្តែង សម្រាប់ពេលនេះ មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានចាប់ផ្តេីមស្តារយកកំណកភក់សំរាម និងស្មៅនៅចុងប្រឡាយបឹងត្របែក ដល់ស្ថានីយ៏បូមទឹកបឹងត្របែក ប្រវែង៣០០ម៉ែត្រ។ មន្រ្តីសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ដេីម្បីសម្រួលផ្លូវទឹកហូរឱ្យបានល្អប្រសេីរ ត្រៀមលក្ខណៈជាមុន នៅរដូវវស្សាខាងមុខ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ មន្ទីរសាធារណការរាជធានី បានចាប់ផ្តេីមស្តារយកកំណកភក់សំរាម និងស្មៅ នៅចុងប្រឡាយបឹងត្របែក ដល់ស្ថានីយ៏បូមទឹកបឹងត្របែក ប្រវែង៣០០ម៉ែត្រ៕ ស្រីរ័ត្ន

photo_2016-04-09_09-39-06 photo_2016-04-09_09-39-11 photo_2016-04-09_09-39-14

មតិយោបល់