ភ្នំពេញៈ គេនៅចាំបានថា ជនជាប់ចោទឈ្មោះ នុជ សំណាង ជាកំពូលចោរប្លន់ ប្រចាំរាជធានីភ្នំពេញ ដែលធ្លាប់ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារសរុប ជាង ១០០ឆ្នាំ រួចមកហើយ។
ទោះជាយ៉ាងជនជាប់ចោទរូបនេះ នៅមានសំណុំរឿង ថ្មីទៀត គឺនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ លោក ឃី ឆៃ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស លើឈ្មោះ នុជ សំណាង ហៅ សែន សំណាង ដាក់ពន្ធនាគារកំណត់ សរុប រយៈពេល ២៤ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារប្រព្រឹត្តអំពើហិង្សា យកកាំភ្លើងខ្លីវាយយកម៉ូតូពីជនរងគ្រោះ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ ចំនួន ៤លើក យោងតាមមាត្រា ៣៥៧នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា កាលពីអឡុងចុងឆ្នាំ២០១៦ ជនជាប់ចោទឈ្មោះ នុជ សំណាង ហៅ សែន សំណាង ធ្លាប់ត្រូវបាន តុលាការផ្តន្ទាទោសដាក់ពន្ធនាគារ សរុប ចំនួន ១១៧ឆ្នាំ ក្រោមការចោទប្រកាន់ ពីបទ លួចមានស្ថានទម្ងន់ទោស ចំនួន ១៦ករណី នៅក្នុងទឹកដីទីក្រុងភ្នំពេញ៕
មតិយោបល់