ភ្នំពេញៈ រថយន្តម៉ាកឡង់គ្រីស័យ ពាក់ស្លាកលេខ នគរបាល ២-២០៦៣មួយគ្រឿង បានបើកបំបុករបាំងចែកទ្រូងផ្លូវអស់ជាង ២០កង់ ទើបអស់ចិត្តនៅស្ងៀម ហើយទុំលើកំណាត់ថ្មនោះតែម្តង។
ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន វេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦នេះ ពោលគឺនៅក្បែរនិងក្រុមហ៊ុន ស្មាត។
តាមសេចក្តីរាយការណ៍មកថា រថយន្តបង្កខាងលើ បន្ទាប់ពីបុករបាំងចែកទ្រូងផ្លូវអស់ជាង ២០កង់ហើយនោះ ក៍បានឈប់ទ្រឹងនៅទីនោះ ខណៈម្ចាស់រថយន្តត្រូវសាក្សីប្រាប់ថា បានរងរបួសតិចតួច ក៏រត់ឡើងម៉ូតូឌុបទៅបាត់។ ក្រោយមកសមត្ថកិច្ចក៍ចុះវាស់វែង និងបានហៅរថយន្តស្ទួចមកយករថយន្តបង្ករទៅទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញផងដែរ ដើម្បីរកម្ចាស់រថយន្តមកដោះស្រាយតាមផ្លូវច្បាប់៕
https://youtu.be/_aKZBfrBfvc
មតិយោបល់