Oscar៖ មិនមែនយើងអន់ទេ តែ Urawa ពិតជាក្រុមមិនអាចមើលស្រាលបានមែន

បន្ទាប់ពីក្រុម Shanghia SIPG បានធ្លាក់ចេញពី ការប្រកួត Asia Champion League ក្រោមស្នាដៃ ក្រុម Urawa Red Diamonds រួចមក Oscar ពិតជាមានការសោកស្តាយយ៉ាងខ្លាំង។

បើតាមការ ការចុះផ្សាយរបស់ FOX Sports Asia បានឲ្យដឹងថា ខ្សែបម្រើប្រេស៊ីល Oscar សោកស្តាយយ៉ាង​ខ្លាំង​ ដែលមិនអាចជួយក្រុម Shanghia SIPG ឲ្យឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Asia Champion League បាន។ ជាក់ស្តែងណាស់ ក្រុមជប៉ុន Urawa Red Diamonds បានទម្លាក់ Shanghia SIPG ក្នុងលទ្ធផលទាំង២ ជើង ២-១ ( ១-១, ១-០​ ) ដែលធ្វើឲ្យក្រុម​ជប៉ុនមួយនេះ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជួបជាមួយក្រុម Al Hilal ។

យ៉ាងណាវិញ សម្រាប់កីឡាករ Oscar ថ្វីបើមានការសោកស្តាយ ដែលក្រុមរបស់ពួកគេ​ធ្លាក់ចេញ តែកីឡាករប្រេស៊ីលរូបនេះ បានសរសើរពី សមត្ថភាពរបស់ក្រុម Urawa ពិតជាលេងល្អមែន ក្នុងជំនួបនេះ ។ Oscar បានឲ្យដឹងថា យើងលេងដោយភាព ជឿជាក់ខ្ពស់ តែ Urawa វិញ ពួកគេ​ មានភាពប៉ិនប្រសព្វខ្លាំងណាស់ បើនិយាយពីកម្រិតកីឡាករវិញ បើទោះបីជាយើង ខ្ពស់ជាង តែ Urawa មិនញញើតយើងឡើយ។ Urawa ពិតជាសាកសម ក្នុងការឡើងទៅកាន់វគ្គបន្ត ហើយ Oscar បានជឿជាក់យ៉ាងមុខមាំថា ក្រុមជប៉ុនមួយនេះ នឹងអាចគ្រងតំណែង Asia Champion League ជាក់ជា​មិនខាន។

ដូច្នេះហើយ Urawa ទម្លាក់ Shanghia SIPG នេះ មិនមែនជាអព្ភូតហេតុឡើយ តែវាស្តែងចេញពី​ សមត្ថភាពពិតពិត របស់ក្រុមជប៉ុនមួយនេះ ក្នុងការត្រៀម​ខ្លួនប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុម Al Hilal ។

មតិយោបល់