ព័ត៌មានជាតិ

កាមរី ពន្លះជាមួយឡិចស៊ីសពេញទំហឹង ខ្ទេចទាំងសងខាង!

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាក ឡិចស៊ីស ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ពណ៌ស្ករ ពាក់ស្លាកលេខ 2M-5808 បើកបរក្នុងទិសដៅពីត្បូងទៅជើង បានបុកជាមួយនឹងរថយន្តម៉ាក កាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ 2G-4645 ដែលកំពុងជិះពីជើងទៅត្បូងពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

មតិយោបល់