ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថា កូរ៉េខាងជើងនឹងត្រូវភ្ញាក់ផ្អើល នូវអ្វីដែលអាមេរិកបានត្រៀមខ្លួន

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេច សម្រាប់គ្រប់ស្ថានការណ៍ណាមួយ ដែលទាក់ទងទៅនឹងការវិវត្តនៃវិបត្តិនៅកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយភ្នាក់ងារព័ត៌មាន Fox News លោក ត្រាំ បាននិយាយថា អ្វីគ្រប់យ៉ាងអាមេរិកបានរៀបចំរួចជាស្រេច ហើយការត្រៀមខ្លួនយ៉ាងដូច្នេះ នឹងធ្វើឲ្យក្រុងព្យុងយ៉ាងនឹកស្មានមិនដល់ ដោយរបបមួយនេះ នឹងភ្ញាក់ផ្អើលពេលដឹងថា ក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនយ៉ាងពេញលេញ ក្នុងករណីប្រសិនបើអាមេរិកត្រូវការធ្វើវាមែននោះ។

ក្នុងនោះលោក ត្រាំ ក៏បានសង្កត់ធ្ងន់ដែរថា ដំណោះស្រាយយោធា ចំពោះវិបត្តិដែលកំពុងកើតមាន ជាមួយកូរ៉េខាងជើង នឹងប្រសើរជាងមុន ប្រសិនបើអាចជៀសវាងបានពីជម្លោះយោធា៕

មតិយោបល់