ព័ត៌មានជាតិ

ស្រវឹងបើកម៉ូតូលឿនដូចព្យុះដូចគ្នា បុកគ្នាលាន់ដូចរន្ទះ ស្លាប់២នាក់យ៉ាងរន្ធត់!

កំពង់ឆ្នាំង: លោកអនុសេនីយ៍ឯក ហង្ស ប៊ុនថា អធិការរងស្រុកសាមគ្គីមានជ័យ ទទួលបន្ទុកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់២នាក់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួស។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង១៥នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវក្រាលកៅស៊ូ ផ្សារត្រាចត្បែងខ្ពស់ ត្រង់ចំណុចមុខផ្ទះ ឈ្មោះខន ចាន់ទី ស្ថិតភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូទាំង២គ្រឿង បើកទិសដៅបញ្រ្ចាសគ្នា ក្នុងល្បឿនលឿនដូចព្យុះក្នុងស្ថានភាពស្រវឹង ដល់ចំណុចកើតហេតុខាងលើ ក៏បានបុកគ្នាលាន់ដូចរន្ទះ បណ្ដាលឲស្លាប់មនុស្ស២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នឹងរបួសម្នាក់តែម្តង។

បច្ចុប្បន្នអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរទេព្យ ចំណែកសាក
សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯផ្ទះរៀងៗខ្លួនទៅតាមប្រពៃណី។ នឹងវត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានរក្សានៅប៉ុស្ដិ៍រដ្ឋបាលស្វាយ៕

មតិយោបល់