អតីតគ្រូបង្វឹកក្រុម បាល់ទាត់ Everton លោក David Moyes កំពុងតែស្ថិតក្នុងការជ្រើសរើសឲ្យមកដឹកនាំ ក្រុម Everton ឡើងវិញ បន្ទាប់ពីលោក Ronald Koeman ដឹកនាំក្លិបមិនបានល្អ ឡើយនៅរដូវកាលនេះ។
បើតាមការឲ្យដឹងពី Sky Sports លោក David Moyes កំពុងតែស្ថិតក្នុងក្រសែភ្នែក របស់ក្រុម Everton ក្នុងការយកលោក ទៅដឹកនាំក្លិបវិញ។ ជាក់ស្តែងណាស់ លោក Moyes កំពុងតែជាទីចាប់អារម្មណ៍ យ៉ាងបន្ទាប់ពីលោក Ronald Koeman ដឹកនាំក្រុម Everton មិនបានល្អឡើយ នៅការចាប់ផ្តើមរដូវកាលនេះ ទាំងនៅ Premire League និង Champion League ។ គួរបញ្ជាក់ផងដែរថា លោក David Moyes បានចាកចេញពី Everton កាលពីឆ្នាំ ២០១៣ ដើម្បីទៅដឹកនាំក្រុមបីសាចក្រហម Manchester United បន្តតំណែងពីលោក Sir Alex Ferguson ។
ក៍ប៉ុន្តែ ការដឹកនាំនៅ Man Utd មិនបានធ្វើឲ្យលោក Moyes ទទួលជោគជ័យ ឡើយ ដែលធ្វើឲ្យលោក ត្រូវបណ្តេញចេញ នៅ១ឆ្នាំបន្ទាប់។ យ៉ាងណាវិញ ក្រុម Everton បានយកគម្រូតាម ក្រុម Bayern Munich ដែលយកគ្រូបង្វឹកចាស់មកកាន់ក្លិបវិញ ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយត្រៀមជ្រើសយកលោក David Moyes មកដឹកនាំក្រុមវិញ។ កាលពីជំនាន់លោក Moyes ដឹកនាំក្រុម Everton ក្លិបអង់គ្លេសមួយនេះ មិនដែលខកខានក្នុងការលេង នៅពានអឺរ៉ុបឡើយ ព្រមទាំងចំណាត់ថ្នាក់មិនលើសពីលេខ៨ក្នុងតារាងឡើយ។
ដូច្នេះហើយ ការជ្រើសយកលោក David Moyes មកដឹកនាំ Everton វិញ ជំនួសលោក Ronald Koeman អាចជាការជ្រើសរើសត្រឹមត្រូវ សម្រាប់ក្រុមដែលកំពុងតែត្រដាបត្រដួសមួយនេះ។
មតិយោបល់