ភ្នំពេញៈ ក្នុងចំណោមបេក្ខជនបេក្ខនារីដែលបានបង្ហាញខ្លួនក្នុងការប្រលងកម្មវិធី Cambodia Idol កាលពីយប់ថ្ងៃ២៨ សីហា គេកត់សម្គាល់ថាបទដែលបេក្ខនារីឈ្មោះ សុគន្ធា ជ្រើសយកច្រៀងក្រោមចំណងជើងថា«ម៉ែ» បានធ្វើឲ្យគណៈកម្មការ និងអ្នកទស្សនាចង់ស្រក់ទឹកភ្នែកគ្រប់គ្នា។
បេក្ខនារីរូបនេះ ក៏មានទឹកដមសំឡេងខ្ពស់ គួរឲ្យសរសើរផងដែរ ចឹងហើយទើបសូម្បីតែឱកសុគន្ធកញ្ញា និងគណៈកម្មការ៣រូបទៀតរួមមាន គឺលោកព្រាប សុវត្ថិ លោកឆន សុវណ្ណរាជ និងលោកណុប បាយ៉ារិទ្ធិ សុទ្ធតែបង្ហាញអារម្មណ៍ក្ដុកក្ដួលនៅពេលបេក្ខនារីរូបនេះច្រៀងបកស្រាយបទ «ម៉ែ» ។ ក្រៅពីមានទឹកដមសំឡេងពីរោះ ក៏មានអត្ថន័យស៊ីជម្រៅ ចង់ស្រក់ទឹកភ្នែកនៅពេលបានស្ដាប់អត្ថន័យ និងទឹកដមសំឡេងរបស់នាង។
ខាងក្រោមនេះជាបទចម្រៀងដែលបកស្រាយដោយបេក្ខនារីឈ្មោះ គន្ធា វ័យ១៦ឆ្នាំ មកពីខេត្តបាត់ដំបង ដែលធ្វើឲ្យអ្នកស្ដាប់ភាគច្រើន គឺសូម្បីតែគណៈកម្មការទាំង៤ក៏ចូលអារម្មណ៍ចង់ស្រក់ទឹកភ្នែក៕
https://youtu.be/YeZ-3DkOy_E
មតិយោបល់