ព័ត៌មានជាតិ

អ្នកចូលចិត្តទទួលទានបបែលប្រុងប្រយ័ត្ន! មន្ត្រីសមត្ថកិច្ច រកឃើញបបែលក្រៀម មានសារធាតុគីមីហាមឃាត់ នៅព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល សាខាខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ មានការចូលរួមសហការពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពី គុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើតេស្តបឋមលើ គ្រឿងសមុទ្រស្រស់(បង្គា) ជ្រក់ស្ពៃ ជ្រក់កាឈាវ ជ្រក់ល្ហុង និងបបែលក្រៀម នៅផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញងៀតបបែលចំនួន ៨.៥០ គីឡូក្រោម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល នៅសាខាខេត្តព្រះសីហនុ និងឱ្យម្ចាស់ បបែល ធ្វើកិច្ចសន្យាបញ្ឈប់ការលក់ ក្នុងរូបភាពណាមិនប្រក្រតីបន្តទៀត។

បន្ទាប់មកមន្រ្តីសាខាកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈម ចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់