ព័ត៌មានកីឡា

Hun Sen Cup៖ អគ្គិសនីកម្ពុជា ឈ្នះ ប៉ូលីស ខណៈពីរក្រុមទៀតបានត្រឹមស្មើគ្នា

ការប្រកួតពានរង្វាន់សម្តេចតេជោហ៊ុន សែន ២០១៧ ដំណាក់កាលទី៥ ជើងទី១ កាលពីថ្ងៃទី ២៥ តុលា ម្សិលមិញនេះ ដោយអគ្គិសនីកម្ពុជា បានយកឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហៅកាត់ប៉ូលីស ដោយលទ្ធផល ១ទល់០ ដែលធ្វើនៅលើកីឡដ្ឋាន ខេត្តស្វាយរៀង។

នៅក្នុងជំនួប ៨ក្រុម ជើងទី១ កាលពីម្សិលមិញក៏មានការប្រកួតពីរក្រុមទៀត ដោយម្ចាស់ផ្ទះ ក្រសួងការពារជាតិ បានត្រឹមស្មើគ្នា ១ទល់១ ជាមួយ ព្រះខ័នរាជស្វាយរៀង នាកីឡដ្ឋានស្តាតចាស់។ ស្របពេលដែលបឹងកេត ក៏បានស្មើគ្នា ជាមួយ គិរីវង់សុខសែនជ័យ ដោយលទ្ធផល ២ទល់២ ដែលការប្រកួតធ្វើឡើងនៅលើកីឡដ្ឋាន គិរីវង់ ខេត្តតាកែវ។

គួរបញ្ជាក់ថា ក្នុងការប្រកួតជើងទី១ នេះនៅសល់មួយគូទៀត រវាង ណាហ្គាវើល ជាមួយ ភ្នំពេញក្រោន ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នាវេលាម៉ោង ៦ល្ងាច នៅលើកីឡដ្ឋាន RSN៕

មតិយោបល់