ព័ត៌មានជាតិ

First News៖ បុកស្លាប់ទៀតហើយ នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ ចំណែករថយន្តរត់គេចខ្លួនត្រូវគេស្ទាក់ចាប់បាននៅផ្លូវជាតិលេខ ៥។

ហេតុការណ៍នេះកើតទ្បើងនៅវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ ៦ សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត ក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់