ព័ត៌មានជាតិ

ចេញពីមណ្ឌលកែប្រែ មិនទាន់បានប៉ុន្មានផង ចង់ខ្លាំងជាងមុនទៀត!

ភ្នំពេញៈ បុរសម្នាក់ដែលធ្លាប់ប្រើប្រាស់ថ្នាំញៀនរួចមក ក្រុមគ្រួសារបានដឹងក៏បានផ្តល់ដំណឹងដល់សមត្ថកិច្ចប៉ុស្តិ៍ដើម្បីនាំយកទៅដាក់នៅមណ្ឌលកែប្រែសង្ឃឹមថាកែខ្លួនសារជាថ្មី ប៉ុន្តែអ្វីដែលដូចការគិតនោះ បែជាមិនដូចបំណងសោះ ហើយថែមទាំងខ្លាំងជាងមុនទៀត ដោយយកសម្ភារៈក្នុងផ្ទះយកមកដុតបំផ្លាញទៀត។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ក្នុងផ្ទះល្វែងមួយកន្លែង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីក្រុមគ្រួសាររបស់ជនដែលមិនភ្លេចធាតុដើមនោះ បានបញ្ជាក់ថា បុរសម្នាក់នេះកាលពីមុនធ្លាប់ញៀនថ្នាំម្តងមកហើយ ដោយក្រុមគ្រួសារនិយាយនិងណែនាំមិនស្តាប់ ទើបហៅសមត្ថកិច្ចឲ្យមកយកទៅដាក់មណ្ឌលកែប្រែម្តងរួចមកហើយ តែក្រោយមកពេលដែលបានចេញពីមណ្ឌលមកវិញក្រុមគ្រួសារសង្ឃឹមថា បុរសម្នាក់នេះចេះកែខ្លួនធ្វើជាមនុស្សល្អដូចគេដូចឯងតែផ្ទុយទៅវិញបែរជាការរំពឹងទុករបស់សាច់ញាតិនិងក្រុមគ្រួសារបែរជាមិនដូចបំណងទៅវិញ។

ដូច្នេះហើយទើបសាច់ញាតិមើលឃើញនៅទង្វើររបស់ជនបង្កធ្វើមកដូចជាមិនសម ដោយពេលខ្លះរូបគាត់ប្រមូលយករបស់របរដែលនៅក្នុងផ្ទះយកទៅដុតបំផ្លាញ ដូចជាទូរទស្ស ចាន ឆ្នាំង និងរបស់ជាច្រើនទៀត ដែលឃាត់មិនស្តាប់ ដូច្នេះហើយទើបបងប្អូនសាច់ញាតិសម្រេចចិត្តទូរសព្ទហៅសមត្ថកិច្ចប៉ុស្តិ៍ដើម្បីយកទៅធ្វើការណែរនាំម្តងទៀត សង្ឃឹមថាថ្ងៃក្រោយនិងចេះកែខ្លួន៕

https://youtu.be/BVCzZ4-Mbiw

មតិយោបល់