ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

​តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ៤៣-៤៤ ត្រង់ចំណុចភូមិត្រខ្មែរ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូ និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FN-4270 ​ដោយឈ្មោះ ផន ញ៉ាញ់ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅឃុំលំពីង ស្រុកបាទី ខេត្តតាកែវ(របួសធ្ងន់) បានបុកជាមួយរថយន្តម៉ាក ឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AB-9787 ក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងទៅជើងដោយឈ្មោះ សោម សុភក្រ័ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅភូមិឃ្លាំងខាងជើង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ។

ករណីនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីបំពេញបែបបទ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់