រូបចម្លាក់បុរាណរបស់ឥណ្ឌាដែលត្រូវបានរត់ពន្ធចូលទៅប្រទេសអាមេរិកតាមរយៈអ្នកឈ្មួញកណ្តាលនឹងត្រូវបានប្រគល់ត្រឡប់មកឲ្យឥណ្ឌាវិញ។ការប្រគល់វត្ថុដ៏មានតម្លៃបែបបុរាណនេះត្រូវបានជឿជាក់ថាជាកត្តាមួយដែលអាចធ្វើឲ្យមានភាពធូរស្រាលឡើងវិញរវាងទំនាក់ទំនងការទូតដែលកំពុងតែមានភាពតានតឹងរវាងអាមេរិកនិងឥណ្ឌាថ្មីៗនេះ។
គួរបញ្ជាក់ថារដ្ឋទូតឥណ្ឌាប្រចាំទីក្រុងញូវយ៉កត្រូវបានអាមេរិកចាប់បញ្ជូនខ្លួនមកកាន់ប្រទេសឥណ្ឌាវិញក្រោយការស្វែងរកឃើញទោសកំហុសក្នុងការជួយធ្វើទិដ្ឋាការក្លែងបន្លំឲ្យអ្នកបម្រើក្នុងផ្ទះម្នាក់មានសិទ្ធិក្នុងការមករស់នៅក្នុងប្រទេសអាមេរិក។
លោក Dnyaneshwar Mulay ស្ថានកុងស៊ុលឥណ្ឌាប្រចាំនៅក្នុងទីក្រុងញូវយ៉កបានបដិសេធមិនទទួលស្គាល់ថាការត្រឡប់មកវិញនូវចម្លាក់មួយនេះមានការពាក់ព័ន្ធទៅនឹងភាពតានតឹងដែលមានជាមួយនឹងទំនាក់ទំនងប្រទេសទាំងពីរដែលកំពុងកើតមានតែលោកបានបង្ហាញពីការអំណរគុណរបស់ឥណ្ឌាសម្រាប់អាមេរិកលើបញ្ហានេះជំនួសវិញ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់