ព័ត៌មានជាតិ

កន្លែងកត់ឆ្នោតវៀតណាមខុសច្បាប់២កន្លែងក្បែរគ្នា គ្មានខ្លាចរឯងដល់សមត្ថកិច្ចបន្តិចសោះ!

ភ្នំពេញ: កន្លែងកត់ឆ្នោតវៀតណាមចំនួន២កន្លែង ដែលកត់ទាំងថ្ងៃគ្មានខ្លាចរអែងសមត្ថកិច្ចបន្តិចសោះ ។

កន្លែងកត់ឆ្នោតទាំងថ្ងៃចំនួន២កន្លែងនេះ គឺគ្មានខ្លាចរអែងដល់សមត្ថកិច្ចបន្តិចសោះនោះ គឺស្ថិតនៅតាមបណ្តោយផ្លូវបេតុងច្រកចូលបុរីពិភពថ្មី តាមច្រកផ្សារត្រពាំងថ្លឹង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការប្រកបមុខរបរកត់ឆ្នោតខុសច្បាប់ជារៀងរាល់ថ្ងៃនេះ គឺតាមប្រភពប្រជាពលរដ្ឋដែលតែងតែធ្វើរដំណើឆ្លងកាត់ទីនោះបានបញ្ជាក់ថា ការកត់ឆ្នោតខុសច្បាប់នេះ គឺកត់ជាយូរមកហើយ ដោយកត់នៅខាងមុខផ្ទះតែម្តងមិនញញើតនឹងសមត្ថកិច្ចឡើយ។

សូមបញ្ជាក់ផងដែរថា កន្លែងកត់ឆ្នោតទាំង២ខាងលើនេះ គឺមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចប្រចាំតំបន់ ចុះមកធ្វើរកាណែនាំនោះឡើយ។ដូច្នេះទើបប្រជាពលរដ្ឋដែលនៅជុំវិញទីនោះសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចប្រចាំមូលដ្ឋានចុះជួយធ្វើរកាណែរនាំផង៕

//youtu.be/hWd-QGQFNn4

មតិយោបល់