តាមរយៈប្រព័ន្ធប្រតិបត្តិការ iOS ចាប់ពីជំនាន់ ៩ ឡើង ក្រុមហ៊ុន Apple បានដាក់បញ្ចូលនូវមុខងារដ៏ពិសេសមួយក្នុងកម្មវិធី Camera ដែលភ្ជាប់មកស្រាប់លើទូរសព្ទ iPhone ចាប់ពីស៊េរី 6S និង 6S Plus សម្រាប់ថតរូបបែបកម្រើក ឬឱ្យមើលទៅមានជីវិតរស់រវើក។ លុះមកដល់ជំនាន់ 11 ក្រុមហ៊ុនបានបន្ថែមមុខងារដ៏ទំនើបមួយ ដែលលោកអ្នកប្រហែលជាមើលរំលង។ នោះគឺ Long Exposure Effects ដែលវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់កែរូបបែប Live Photo ឱ្យទៅជារូបបែប Long Exposure បានយ៉ាងងាយស្រួលហើយដើម្បីធ្វើដូច្នេះបានលោកអ្នកត្រូវ៖
លក្ខខណ្ឌអនុវត្ត៖
- iPhone ចាប់ពីស៊េរី 6S និង 6S Plus ឡើង
- iPhone ត្រូវដើរដោយប្រព័ន្ធ iOS 11
១- បើកមុខងារ Live Photos នៅក្នុងកម្មវិធី Camera
ដើម្បីបើកដំណើរការមុខងារនេះ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Camera រួចចុចលើប៊ូតុងរាងរង្វង់មូលៗនៅមឺនុយខាងលើ ដោយនៅពេលបើករួច វានឹងប្តូរទៅជាពណ៌លឿង និងចេញអក្សរ Live ពីក្រោម។

២- ចុចថត
ដើម្បីទទួលបានរូបថតបែប Long Exposure ដែលមើលទៅគួរឱ្យទាក់ទាញ លោកអ្នកត្រូវស្វែងរកទីតាំងថតវត្ថុណាដែលមានចលនាបន្តកន្ទុយគ្នា ឬកម្រើកក្នុងទម្រុងអ្វីមួយ ដោយមានផ្ទៃខាងក្រោយ (Background) នឹងថ្កល់។ ឧទាហរណ៍ៈ ចរារណ៍តាមដងផ្លូវដែលមានយានជំនិះទៅមករដាស់ជាដើម។បន្ទាប់មក ដើម្បីថតទិដ្ឋភាពបែបនោះឱ្យបានស្អាតសម្រាប់បង្កើតជារូបភាពបែប Long Exposure លោកអ្នកត្រូវតែកាន់ទូរសព្ទចុចថតឱ្យបាននឹងតាមដែលអាចធ្វើទៅបាន។

៣- កែ Effect
- សូមចូលទៅកាន់រូបថត Live Photo ដែលបានថតរួចតាមកម្មវិធី Photos ក៏បាន ឬតាមកម្មវិធី Camera ក៏បាន
- បន្ទាប់មក ចុចអូសផ្ទាំងអេក្រង់ពីក្រោមឡើងលើ ឬចុចលើ Details ដើម្បីឱ្យមឺនុយ Effect បង្ហាញឡើង រួចចុចអូសជម្រើស Effect ទៅ Long Exposure ហើយចុចលើវា

- ភ្លាមៗនោះ កម្មវិធីនឹងកែរូបថតកម្រើក ឬ Live Photo របស់លោកអ្នក ឱ្យមើលទៅមានលក្ខណៈ Long Exposure ដោយស្វ័យប្រវត្តិ និងអាចចែករំលែកតាមបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook ឬ Instagram ពីក្នុងកម្មវិធីដោយផ្ទាល់តែម្តង។

បញ្ជាក់ៈ ប្រសិនបើចង់ឱ្យរូបនោះវិលទៅសភាពដើមវិញ លោកអ្នកគ្រាន់ចូលទៅកាន់មឺនុយ Effects ដដែល រួចជ្រើសរើសយក Live Photo ជាការស្រេច៕
ប្រភពព័ត៌មានៈ gadgethacks
មតិយោបល់