ក្រុមជម្រើសជាតិថៃ អាយុក្រោម ១៩ឆ្នាំ បានប្រកាសពីកីឡាករទាំង ២៥នាក់ សម្រាប់ការប្រកួតជម្រុះ AFC Championship 2018។
ក្នុងចំណោមកីឡាករទាំងអស់ដែលគួរអោយកត់សំគាល់បំផុតនោះគឺខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំ Sittichok Paso ដែលកំពុងលេងនៅក្នុងក្លិប Kagoshima United FC នៃក្របខ័ណ្ឌ J3 League ជាលីគរួមជាមួយខ្សែប្រយុទ្ធកំពូលរបស់កម្ពុជា ចាន់ វឌ្ឃនាកា ហើយកីឡាកររូបនេះក៏ធ្លាប់បានបង្ហាញខ្លួនក្នុងការប្រកួតនៅប្រទេសជប៉ុនថែមទៀត។ U-19 ថៃ នឹងត្រូវប្រកួតប្រជែងនៅក្នុងពូល I នៃវគ្គជម្រុះ ដែលត្រូវប្រារព្ធធ្វើឡើងនៅ Ulan Bator នៅចន្លោះថ្ងៃទី០៤ និង ០៨ ខែវិច្ឆិកា ជាមួយ U-19 ជប៉ុន, U-19 សិង្ហបុរី និង U-19 ម៉ុងហ្គោលី។
ម៉្យាងទៀតគ្រូបង្វឹក Marc Alavedra Palacios ក៏បានកោះហៅកូនកាត់អ៊ុយក្រែនដែលលេងនៅ U-17 ឈ្មោះ Robin Holm សម្រាប់យុទ្ធនាការប្រកួតជម្រុះផងដែរ៕
បញ្ជីពេញលេញនៃកីឡាករ ២៥ នាក់មាន៖
អ្នកចាំទី៖ Kantaphat Manpati (BEC Tero Sasana), Varuth Wongsomsak (Bangkok Utd), Suthipong Pisansab (Muangthong Utd)
ខ្សែការពារ៖ Kritsada Kaman (Chonburi FC), Kittitouch Pranithi (Chonburi FC), Theerapat Laohabut (Muangthong Utd), Wudtichai Kumkeam (Assumption Utd), Thanakorn Soithong (Bangkok Glass), Kritsada Nontharath (Bangkok Utd), Nakin Wisetchat (Ayuthaya Utd), Jaturapat Sattham (BCC FC)
ខ្សែបម្រើ៖ Nattawut Chootiwat (Chonburi FC), Chaiwat Weerakijphanich (Chonburi FC), Eakkanit Punya (Chiangrai City), Panyawat Nisangram (Buriram Utd), Narakorn Noomchansakool (Ratchaburi), Robin Holm (Vasalunds IF), Naravit Kaosanthiah (Muangthong Utd), Surabadee Ratjarean (Chainat Hornbill)
ខ្សែប្រយុទ្ធ៖ Koavit Tasa (Muangthong Utd), Sakulchai Saengtopho (Muangthong Utd), Sittichok Paso (Kagoshima Utd), Yuthapichai Lertlum (Buriram Utd), Suriya Chaisuk (Pattaya Utd), Chokanan Saimain (Assumption Utd)
មតិយោបល់