ភ្នំពេញៈ រថយន្តដឹកខ្សាច់សាកកម្លាំងជាមួយរថយន្តដឹកការ៉ូឡា ក្រឡាប់ផ្ងារជើងនៅផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យក្មេងស្រីម្តាយនិងអ្នកបើកបររងរបួស។ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ខែង សុលីតា ភេទស្រី អាយុ២ឆ្នាំ រងរបួសបែកក្បាលអ្នកបើកបរឈ្មោះ ខាត់ ចន្ធូ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅឃ្លាំងការ៉ូឡានៅភូមិពុទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្នុងឡានមានគ្នា៣នាក់ជាគ្រួសារបានដឹកការ៉ូឡាទៅឲ្យម៉ូយ។
អ្នកបើកបររថយន្តដឹកខ្សាច់ឈ្មោះ ឆិល សាវ៉េត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅភូមិពណ្ណាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា បានឃើញរថយន្តដឹកការ៉ូឡា ពណ៌ស មានស្លាកលេខ ភព២ ប០៤០០ បើកបរពីលិចទៅកើតក្នុងល្បឿនល្មមស្រាប់តែមកដល់ចំណុចកើតហេតុបានឃើញរថយន្តដឹកខ្សាច់មានពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP0575 បើកបរពីត្បូងទៅជើងក្នុងល្បឿនលឿនមកដល់ផ្លូវបែកជា៤មិនបានចាប់ហ្វ្រាំងក៏មកបុកជាមួយរថយន្តដឹកការ៉ូឡាពេញទំហឹងបណ្តាលអោយរថយន្តការ៉ូឡាក្រឡាប់ហើយបណ្តាលអោយក្មេងស្រីតូចរងរបួសបែកក្បាលនិងម្តាយរងរបួសជើង។ ចំណែកអ្នកបើកបរមិនមានងរបួសទេបានលូនចេញពីក្នុងរថយន្តអោយអ្នកនៅក្បែរនោះជួយហើយបានរាយការណ៍អោយសមត្ថកិច្ចមូលដ្ឋានមកជួយអន្តរាគមន៍។
ក្រោយពីកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងបានយករថយន្តទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
https://youtu.be/cZegY8imMb0
មតិយោបល់