ព័ត៌មានជាតិ

ប្រយត្ន័ណា! រកឃើញមឹកស្រស់ សាច់មាន់ និងសាច់ក្រកជាច្រើនក្នុងទីផ្សារ មានជាតិគីមីនិងខូចគុណភាព

ស្ទឹងត្រែងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី​២៩​ និងថ្ងៃទី៣០​ ខែតុលានេះ សាខាកាំកុងត្រូល ខេត្តស្ទឹងត្រែង បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងប៉ូលិសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យទំនិញតាមស្តង់លក់ដូរដោយផ្តោតលើចំណីអាហារចំអិនភ្លាមៗ និងចំណីអាហារវេចខ្ចប់ស្រាប់ដោយធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់។

ជាលទ្ធផលសមត្ថកិច្ចបានធ្វើការដកហូតបាន មឹកស្រស់ចំនួន៣៥kgs មានសារធាតុគីមីហាមឃាត់ Fomaline ; សាច់មាន់ C P ចំនួន៣៥kgs ហួសកំណត់កាលបរិច្ឆេទប្រើប្រាស់; សាច់ក្រក១០kgs ហួសកាលបរិច្ឆេទប្រើប្រាស់។​
បច្ចុប្បន្នទំនិញទាំងនេះ ត្រូវបានដកហូតទៅកំទេចចោលតាមនិតិវិធីច្បាប់៕

មតិយោបល់