ព័ត៌មានជាតិ

អុញនោះ! រកឃើញអីវ៉ាន់ជាច្រើនមុខខូចគុណភាព​នៅក្នុងផ្សារទំនើបOrange ខេត្តព្រះសីហនុ

ព្រះសីហនុ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធបានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ នៅ MART CALTEX , TOTAL, SHOPPING 7DAY, ផ្សារទំនើប ORANGE , ផ្សារសុវណ្ណាភូមិ និងផ្សារតាមផ្លូវឯករាជ្យ ក្នុងក្រុងព្រះសីហនុ។

ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ និងដកហូតទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ដែលហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួននៅផ្សារទំនើប ORANGE ដែលមានដូចខាងក្រោម៖
១. ទឹកម្ទេស ម៉ាកAivat ចំណុះ ២០០gចំនួន ៥ដបស្មើនឹង ១kgs
២. ទឹកម្ទេស ម៉ាកAivat ចំណុះ ៤៥០gចំនួន ៩ដបស្មើនឹង ៤.០៥kgs
៣. សាច់ក្រកកញ្ចប់ទម្ងន់ ២៥០g ចំនួន៤កញ្ចប់ ស្មើនឹង ១kgs
៣.សាច់ជ្រូកដុំ ម៉ាក Eurola ទម្ងន់១kg ចំនួន១៣កញ្ចប់ ស្មើនឹង ១៣kgs
៥. សាច់ជ្រូក ម៉ាក Eurola ទម្ងន់ ៨០g ចំនួន២បន្ទះ ស្មើនឹង ០.១៦kgs
៦. សាច់ក្រកម៉ាកEurola ទម្ងន់១kg ចំនួន ១កញ្ចប់។

សរុបបរិមាណទំនិញដែលបានដកហូតចំនួន២០.២១ kgs យកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តដើម្បីធ្វើការកម្ទេចចោល។

មតិយោបល់