ព័ត៌មានជាតិ

រន្ទះបាញ់ក្មេងប្រុសម្នាក់ស្លាប់ ពេលកំពុងលេងបាល់

សៀមរាបៈ ក្មេងប្រុសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈកំពុងលេងបាល់ទាត់ជាមួយមិត្តភក្តិនៅវាលស្រែកាលពីវេលាម៉ោង១៦និង១០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅក្រុមទី១៦ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

នគរបាលដែលបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ម៉ាក់ ហាត់ដាវី អាយុ១៦ ឆ្នាំមុខរបរ ជាសិស្សរស់នៅ ភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែលបានបន្ដថា តាមការពិនិត្យសាកសពជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។

ក្រោយពីការពិនិត្យសាកសពរួចកម្លាំងនគរបាលបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

FB_IMG_1465175516972

មតិយោបល់