Post News Media ព័ត៌មានជាតិ នគរបាលក្រុងតា...

នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

កណ្តាល: កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀន។

ការចុះប្រតិបត្តិការឃាត់ខ្លួន បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិក្រពើរហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។ ជនសង្សយ័ទៅ០១មានឈ្មោះ តេង សំណាង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិដីឡូ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ទី០២ឈ្មោះ រស់ រតន: ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិដីឡូ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

បើតាមលោកវរសេនីយ៍ទោ ចម្រើន បញ្ញា អធិការរងក្រុងតាខ្មៅ បានបញ្ជាផ្ទាល់ឲ្យលោកអនុសេនីយត្រី យ៊ាវ រដ្ឋា នាយរងផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនភ្លាមៗ ខណ:ដែលជនសង្សយ័ទាំង០២នាក់ ចូលយកគ្រឿងញៀន យកទៅចែកចាយ រកឃើញថ្នាំញៀន០១កញ្ចប់ និងម៉ូតូម៉ាកធូដេ ពណ៌ក្រហម គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្សយ័ និងរួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

photo_2016-08-30_23-21-07

photo_2016-08-30_23-21-10

photo_2016-08-30_23-21-14

photo_2016-08-30_23-21-17

photo_2016-08-30_23-21-20

photo_2016-08-30_23-21-23

photo_2016-08-30_23-21-26

photo_2016-08-30_23-21-30

photo_2016-08-30_23-21-33