លោក Arsene Wenger ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបរាជ័យក្រោមស្នាដៃក្រុមកំពូលតារាង Manchester City ក្នុងលទ្ធផល ៣-១ នាសប្តាហ៍ទី១១នេះ។
នៅក្រោយចប់ការប្រកួត លោក Arsene Wenger គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal ហាក់មានអារម្មណ៍មិនសប្បាយចិត្តចំពោះលទ្ធផលនេះឡើយ។ ជាក់ស្តែងណាស់ បើតាម ESPN reports បានឲ្យដឹងថា ការបរាជ័យក្រោមស្នាដៃក្រុម Manchester City ៣-១ គឺជាលទ្ធផលមិនសមឡើយ។ លោក Arsene Wenger បានផ្តល់សម្ភាសន៍ឲ្យដឹងថា នៅតង់ទី២ យើងធ្វើបានល្អ ដោយយើងអាចរកគ្រាប់បាល់តាមពីក្រោយ ២-១ ក្រោយពីត្រូវ Man City នាំមុខ ២គ្រាប់មុនរួចមក។ ម្យ៉ាងវិញទៀតនោះ ទម្រង់លេងរបស់ Arsenal កំពុងតែលេងត្រូវជើងគ្នាយ៉ាងខ្លាំង ដោយអាចបង្កើតឱកាស ក្នុងការតាមស្មើក្រុម Man City ផងដែរ។
យ៉ាងណាវិញ លោក Arsene Wenger បានខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់លោកអាជ្ញាកណ្តាល ដោយមិនលើកទង់ជំហរក្រៅល្បែង ដែលធ្វើឲ្យ Devid Silva អូសបាល់យ៉ាងស្រួល រួចបញ្ជូនទៅឲ្យ Gabriel Jesus ស៊ុតនៅនាទីទី៧៤។ លោក Wenger បានឲ្យដឹងបន្ថែមទៀតថា លោកបានមើល វីដេអូសារចុះ សាឡើងជាច្រើនលើក នៅតែមិនអស់ចិត្តចំពោះការកាត់សេចក្តីនេះ ព្រោះថាកីឡាករក្នុងទីលានរបស់ Arsenal ជាពិសេសខសែការពារលែងរត់អស់ទៅហើយ ដោយគិតថាបាល់ស្ថិតក្នុងជំហរក្រៅល្បែងយ៉ាងច្បាស់ក្រឡែតទៅហើយនោះ។
លោក Wenger បានឲ្យដឹងបន្ថែមទៀតថា ពួកយើងបានធ្វេសប្រហែល ដោយមិននឹកស្មានថា អាជ្ញកណ្តាល មើលមិនឃើញពី ជំហរក្រៅល្បែងរបស់ Devid Silva ឡើយ បើមិនមានគ្រាប់បាល់នេះទេ ប្រហែលជា Arsenal អាចធ្វើរឿងមិននឹកស្មានដល់ជាក់ជាមិនខាន។ ក៍ប៉ុន្តែ លោកអាជ្ញាកណ្តាលបានសម្រេចចិត្តរួចទៅហើយ ម្យ៉ាងការប្រកួតក៍ត្រវបានបញ្ចប់ ខណៈលោក Arsene Wenger បានត្រឹមសោកស្តាយប៉ុណ្ណោះ ព្រោះ Manchester City បានដណ្តើមយក ៣ពិន្ទុរួចទៅហើយ។
មតិយោបល់