ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់ចងក...

បុរសម្នាក់ចងកសម្លាប់ខ្លួន នឹងទ្រើងត្រឡាច បណ្ដាលឲ្យស្លាប់ នៅស្រុកសួង

0

ត្បូងឃ្មុំ: បុរសរងគ្រោះ០១នាក់ សម្រេចចិត្តធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ដោយយកខ្សែអង្រឹងទៅចងកភ្ជាប់ និងទ្រើងត្រឡាចបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ ០១និង៣០នាទីទៀបភ្លឺថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចទ្រើងត្រឡាច របស់ជនរង ស្ថិតនៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

សពមានឈ្មោះ ហុន ហុង ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពយកខ្សែរអង្រឹងប្រវែង ០,៥០ម៉ែត្រ នៅមុខផ្ទះយកទៅចងភ្ជាប់នឹងទ្រើងត្រឡាចខាងកើតផ្ទះចម្ងាយ ៥,២០ ម៉ែត្រ យកធុងស្ពេតត្រូឈរពីលើរួចចងកសម្លាប់ខ្លួនឯងតែម្ដង។

ក្រោយពីទទួលបានព័ត៌មានជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់សួង គ្រូពេទ្យជំនាញ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យទៅលើសពឃើញថា បានស្លាប់ដោយចងកសម្លាប់ខ្លួន ឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេ។

ក្រោយពីបានពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ច បានប្រគល់សាកសព ជូនទៅគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់