ទូរសព្ទដៃ iPhone កែថ្មី ឬជួសជុលថ្មីឡើងវិញ គឺសម្តៅទៅលើទូរសព្ទដែលមានបញ្ហាគ្រឿងគ្រូវលើផ្នែកណាមួយ ឬច្រើន បន្ទាប់ពីផលិតចេញពីរោងចក្រ ឬក្រោយអតិថិជនទិញយកទៅប្រើរួចមានបញ្ហា ហើយក៏យកទៅប្តូរថ្មីឡើងវិញ។ ទូរសព្ទទាំងអស់នោះ ត្រូវបានក្រុមហ៊ុន Apple ប្រមូលចូលមកវិញ បន្ទាប់មកធ្វើការជួសជុល ដំឡើង និងវិចខ្ចប់ថ្មីដើម្បីដាក់លក់ក្នុងតម្លៃទាបជាងតម្លៃ iPhone ថ្មីមកពីនាយ។
ទូរសព្ទប្រភេទនេះ អាចដំណើរការបានល្អពេញលេញ និងត្រូវបានក្រុមហ៊ុន Apple ចេញលិខិតបញ្ជាក់សម្គាល់ផងដែរ ប៉ុន្តែ មានអ្នកលក់ខ្លះកេងបន្លំលក់ iPhone ប្រភេទនេះជាផលិតផលថ្មី។ ដូច្នេះ ដើម្បីកុំឱ្យប្រិយមិត្តជួបបញ្ហាបែបនេះ Post Tech សូមបង្ហាញជូនពីរបៀបមើលថាតើ ធ្វើដូចម្តេចទើបដឹងថា iPhone 7 និង 7 Plus ជាទូរសព្ទជួសជុលថ្មីសម្រាប់ដាក់លក់ឡើងវិញ ឬក៏អត់ ដូចខាងក្រោម៖
គុណវិបត្តនៃទូរសព្ទដៃ iPhone ដែលជួសជុលថ្មីឡើងវិញ៖
– ផ្នែកដែលបានប្តូរមិនមានអាយុកាលប្រើប្រាស់យូរអង្វែងដូចផ្នែកដែលថ្មីចេញពីរោងចក្រ
– ទូរសព្ទអាចនៅតែមានបញ្ហាធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពដំណើរការរបស់វា
– ការធានាចំពោះ iPhone ជួសជុលថ្មីឡើងវិញនោះ គឺមិនគ្របដណ្តប់ដូច iPhone ថ្មីពីនាយ
របៀបមើលថាតើ iPhone 7/7 Plus ជួសជុលថ្មីឡើងវិញ ឬអត់
1- ត្រូវរកមើលសន្ទះដែលមានការបញ្ជាក់ពី Apple នៅលើប្រអប់វិចខ្ចប់ខាងក្នុងរបស់ទូរសព្ទ ដោយបង្ហាញថា Apple បានទទួលស្គាល់ទូរសព្ទនោះ គឺត្រូវបានជួសជុលថ្មីឡើងវិញដោយក្រុមជាងជំនាញ និងអាចប្រើប្រាស់មុខងារផ្សេងៗបានពេញលេញ
2- ត្រូវមើលប្រអប់ iPhone ដោយចំពោះទូរសព្ទដែលជួសជុលថ្មីឡើងវិញ តែងតែច្រកក្នុងប្រអប់ពណ៌ស ឬគ្រាន់តែមានការវិចខ្ចប់ក្នុងប្រអប់តូចមួយខុសពី iPhone ថ្មីទូទៅ។
3- ពិនិត្យមើល Serial Number ដែលនេះគឺជាជំហានសំខាន់បំផុត ដោយលោកអ្នកត្រូវចូលទៅក្នុងកម្មវិធី Settings -> General -> About រួចពិនិត្យមើល Serial Number របស់វា។ ប្រសិនបើទូរសព្ទបើកមិនចេញ ឬបិទ លោកអ្នកអាចឆែកមើលលើបន្ទះស៊ីមកាតរបស់វាបាន។ លេខ Serial នោះ ក៏មានបិទលើសម្បកខាងក្រោយទូរសព្ទផងដែរ។
4- សម្រាប់ iPhone ដែលត្រូវបានជួសជុសថ្មីឡើងវិញដោយក្រុមហ៊ុន Apple វានឹងលេខ “5” ខណៈ Apple តែងតែដាក់វាសម្គាល់ឱ្យលេខដើមរបស់ទូរសព្ទដែលបានជួសជុលសម្រាប់ដាក់លក់ឡើងវិញ។ បន្ទាប់មក មើលលេខខ្ទង់ទី៣ ដែលសម្គាល់ឆ្នាំផលិត។ ឧ. iPhone 6 វានឹងមានលេខ 4 ឬ 5 បានសេចក្តីថា ផលិតក្នុងឆ្នាំ ២០១៤ ឬ ២០១៥ ហើយលេខខ្ទង់ទី៤ គឺសម្រាប់សម្គាល់ខែផលិត៕
ប្រភពព័ត៌មានៈ drfone
មតិយោបល់