ព័ត៌មានកីឡា

Morata ចង់ត្រឡប់ទៅកាន់ Real Madrid វិញ

ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata បានបង្ហាញជំហរយ៉ាងច្បាស់ថា រូបគេចង់ត្រឡប់ទៅកាន់​ក្រុមស្តេចស Real Madrid វិញ ដើម្បីជួយស្រោចស្រង់ ប្រព័ន្ធប្រយុទ្ធ ដែល Real Madrid កំពុងតែមានវិបត្តិ​នៅពេលបច្ចុប្បន្ននេះ។

បន្ទាប់ពីត្រូវបានសារពត៌មាន ទម្លាយពីបំណងរបស់ Alvaro Morata ដែលមិនចង់លេងនៅ តោខៀវ Chelsea រួចមក ខ្សែប្រយុទ្ធអេស្ប៉ាញ រូបនេះ កំពុងចង់ត្រឡប់ទៅកាន់អេស្ប៉ាញវិញ។ បើតាមការចុះផ្សាយរបស់ Marca បានឲ្យដឹងថា Morata នៅតែស្រឡាញ់ ក្រុម Real Madrid យ៉ាងខ្លាំង ហើយកីឡាកររូបនេះ កំពុងតែចង់ត្រឡប់មកវិញណាស់។ បើទោះបីជានៅ Chelsea កីឡាករអេស្ប៉ាញរូបនេះ បានលេងក្នុងជម្រើស ១១នាក់ដំបូងគ្រប់ការប្រកួតសំខាន់ ក៍ដោយ Morata នៅតែមិនសប្បាយចិត្តឡើយ។

ជាក់ស្តែងណាស់ ស្របពេលដែល Real Madrid កំពុងតែ​ប្រឈមមុខនឹងវិបត្តិនៅតំបបន់ប្រយុទ្ធនោះ Alvaro Morata បានបង្ហាញគោលដៅ ចង់ត្រឡប់មកកាន់ក្លិប​អធិរាជស នេះវិញ។ Morata តែងតែចង់មានវត្តមាន នៅ​ក្រុម Real Madrid ណាស់ ព្រោះថា កាលពីលេងឲ្យ Real Madrid ទោះ បានលេង ឬមិនបានលេងក្តី Morata តែងតែចូលរួមអបអរ គ្រាប់បាល់ស៊ុតបញ្ចូលទី​របស់មិត្តរួមក្រុមជានិច្ច ជាពិសេសនោះគឺជ័យជម្នះរបស់ Real Madrid ។ ម្យ៉ាងវិញទៀត ការចាកចេញពី Real Madrid នេះដែរ គឺជាការង្ខំចិត្តប៉ុណ្ណោះ ដើម្បីស្វែងរកទ្រនុំថ្មី ដែលផ្តល់ឱកាសច្រើនដល់រូបគេ ក្នុងការបង្ហាញសមត្ថភាព។

យ៉ាងណាវិញ Morata មិនចង់ឃើញ Real Madrid ធ្លាក់ចុះខ្សោយឡើយ ដែលរូបគេង្ឃឹមថា Real Madrid នឹងមើលឃើញពីការវិវត្តន៍ សមត្ថភាពរបស់រូបគេ ហើយនាំយករូបគេ ត្រឡប់ទៅកាន់ Bernabeu វិញផងដែរ។

មតិយោបល់