ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យពាក់ព័ន្ធថ្នាំញៀន៣នាក់ទៅតុលាការ

បន្ទាយមានជ័យៈ ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅតុលាការ ចាត់ការទៅតាមនីតិវិធីនៃច្បាប់ នាថ្ងៃទី០៧ ខែមិថុនា នេះ ។

ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានបើកប្រតិបត្តិការ ចុះបង្ក្រាប កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្បែរមណ្ឌលកុមារកំព្រា ក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទី១. ឈ្មោះ មួរ សុខឃឿង ប្រុសអាយុ ២៨មុខរបរធ្វើចំការនៅចំណុចក្បែរមណ្ឌលកុមារកំព្រា ក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទី២. ឈ្មោះ អូ ឃុននី ប្រុសអាយុ១៨ឆ្នាំ រស់នៅខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ និងទី៣. ឈ្មោះ វេត ពឿន ប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីនម្សៅក្រាម ចំនួន២ថង់តូចស្មើនិង៣.២ក្រាម រថយន្តមួយគ្រឿង ដែកកេះ២ ដបច្នៃសំរាប់ជក់១ ទូរស័ព្ទ១គ្រឿង។

ក្រោយពីសាកសួររួចជនសង្ស័យទាំង៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី០៧ ខែមិថុនា នេះ ៕

មតិយោបល់