(ទីក្រុង Rio de Janeiro)៖ បើតាមការឲ្យដឹងពីលោកស្រី Dilma Rousseff ប្រធានាធិបតីនៃប្រេស៊ីល កាលពីថ្ងៃសុក្រនេះ បានឲ្យដឹងថា ការប្រកួតកីទ្បាអូទ្បាំពិកនៅឆ្នាំនេះ ក្នុងទីក្រុង Rio de Janeiro នឹងប្រកដោយភាពអត់ឱន និងសុខសន្ដិភាព សម្រាប់គោលដៅ ឆ្ពោះទៅរកបណ្ដាលប្រទេសផ្សេងៗទៀត។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មានស៊ិនហួ ចុះផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។
ថ្លែងក្នុងអំឡុងពេលបើកសម្ពោធជាផ្លូវការ លោកស្រី Rousseff បានឲ្យដឹងថា ក្នុងមជ្ឈមណ្ឌលអូឡាំពិកនេះ មានកន្លែងអង្គុយចំនួន ១៥.០០០កៅអ៊ី និងក៏មានការរៀបចំអាងហែលទឹក សម្រាប់ការលេងបាល់ក្នុងទឹក នៅអំឡុងពេលប្រកួតកីឡា នៅថ្ងៃទី៥ ដល់ ២១ ខែសីហា ខាងមុខនេះផងដែរ។
លោកស្រី Rousseff ក៏បានឲ្យដឹងបន្ថែមទៀតថា ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកលើកនេះ ក៏មិនខុសពីការរៀបចំកម្មវិធីប្រកួត World Cup ក្នុងឆ្នាំ ២០១៤ លើកមុនដែរ គឺប្រកបដោយភាពស្ងប់ស្ងាត់ និងសុខសន្តិភាព៕
មតិយោបល់