កណ្តាលៈ លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានសម្រេចធ្វើការចោទប្រកាន់ម្ចាស់ទីតាំង ទទួលបញ្ចាំម៉ូតូមិនប្រក្រតីពីបទ«ទទួលផលចោរកម្ម» តាមមាត្រា៣៩៩ មាត្រា៤០០ នៃក្រមព្រហ្មទណ្ឌ។
លោកព្រះរាជអាជ្ញររងបានបញ្ជាក់បន្ថែមទៀតថា បទល្មើសនេះត្រូវផ្តន្តាទោសពី០២ឆ្នាំទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី០៤លានរៀលទៅ១០លានរៀល។
ម្ចាស់ទីតាំងមានឈ្មោះ ស៊ុយ កុសល ហៅចិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ។
បច្ចុប្បន្នសំណុំរឿងលោកព្រះរាជអាជ្ញារងបានបញ្ជូនទៅឲ្យលោកចៅក្រមស៊ើបសួរដើម្បីសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ទីតាំងដែលស្តុកទុកម៉ូតូជាច្រើនគ្រឿងពោលគឺ លំនៅដ្ឋានទទួលផលចោរកម្មនិងធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាត ត្រូវបាន នគរបាលក្រុងតាខ្មៅសហការជាមួយកម្លាំងការិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តកណ្តាលដោយមានការសម្របសម្រួលពីលោកឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការឆែរឆេរ និងរកឃើញម៉ូតូ២៥គ្រឿង។
ហេតុការណ៍ចុះឆែកឆេរកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច៖ផ្ទះរបស់ឈ្មោះស៊ុយ កុសលស្ថិតក្នុង ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថាជនល្មើសមានឈ្មោះ ស៊ុយ កុសល ហៅចិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:លក់ដូរ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក រួមមានម៉ូតូចំនួន ២៥គ្រឿងដូចខាងក្រោម៖
១-ម៉ាក Icon ស្លាកលេខ កណ១S៣៨៣៥
២-ម៉ាក HONDA ១២៥ ស្លាកលេខ កណ១V២៦០៣
៣- ម៉ាកToday ស្លាកលេខ ១FK-៤៣៧៨
៤-ម៉ាកហុងដា១២៥ ស្លាកលេខក្រចេះ ១D-៣៥០៧
៥-ម៉ាកSCOOPYផ្លាកលេខកំពង់ស្ពឺ១J៨៥៨៣
៦-ម៉ាកហុងដា១២៥ ស្លាកលេខ ភ្នំពេញ ១BY-១៤៨៥
៧-ម៉ាកហុងដា១២៥ ស្លាកលេខភ្នំពេញ ១FX-៨៦៦៥
៨-ម៉ាកWave ស្លាកលេខភ្នំពេញ ១BQ-២៦៧៦
៩-ម៉ាកVIVA ស្លាកលេខភ្នំពេញ ១AI-៩១៧៦
១០-ម៉ាកYAMAHAFZ ស្លាកលេខភ្នំពេញ ១CK-៩៥២៧
១១-ម៉ាកSCOOPY ស្លាកលេខភ្នំពេញ ១FE-៥០៩៧
១២-ម៉ាកហុងដា១២៥ គ្មានស្លាកលេខ
១៣-ម៉ាកVIVa ស្លាកលេខ រដ្ឋ១៦.១.០១១២
១៤-ម៉ាកNex ស្លាកលេខភ្នំពេញ ១FA-៤២៨៩
១៥-ម៉ាកSmash ស្លាកលេខភ្នំពេញ ១AV-៩៥២៨
១៦-ម៉ាកហុងដា Wave ស្លាកលេខភ្នំពេញ ១GM-៧០៨៩
១៧-ម៉ាក ហុងដា១២៥ គ្មានស្លាកលេខ
១៨-ម៉ាកToday ស្លាកលេខភ្នំពេញ ១FJ-៩៩៦៥
១៩-ម៉ាកLets ស្លាកលេខភ្នំពេញ ១CS-២០៧៤
២០-ម៉ាកToday ស្លាកលេខភ្នំពេញ ១V-០៩៩៨
២១-ម៉ាកSCOOPY ស្លាកលេខភ្នំពេញ ១DG-៧៦៩៩
២២-ម៉ាកLetsកូនទាគ្មានផ្លាកលេខ
២៣-ម៉ាកICon ស្លាកលេខភ្នំពេញ ១AR-០៨៦៩
២៤-ម៉ាកហុងដា១២៥ ស្លាកលេខពោធិ៍សាត់ ១D-៥១២៥
២៥-ម៉ាកហុងដា១២៥ គ្មានស្លាកលេខ។
លោកអធិការបានបញ្ជាក់ថា៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ២និង៣០នាទីរសៀល ដោយទទួលបានបញ្ជាពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ដឹកនាំផ្ទាល់
ដោយលោក វរ:សេនីយ៍ទោ ស កែវពិសិដ្ឋ អធិការ នគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាល បានធ្វើការត្រួតពិនិត្យឆែកឆេរ លំនៅដ្ឋានរបស់ឈ្មោះ ស៊ុយ កុសល ដែលធ្វើអាជីវកម្មខុសច្បាប់ បានរកឃើញម៉ូតូខាងលើ ដោយមានឯកសារ
សំគាល់ខ្លះ ហើយភាគច្រើនពុំមានឯកសារសំគាល់ឡើយ។
នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានសារភាពថា ខ្លួនពិតជាបានទទួលបញ្ចាំម៉ូតូដូចខាងលើ ដោយមានឯកសារខ្លះ ពុំមានឯកសារខ្លះ ហើយក្នុងចំណោមម៉ូតូខាងលើ គឺខ្លួនទិញដាច់បានចំនួនពីរគ្រឿង ក្នុង ១គ្រឿងតម្លៃ១៥០ដុល្លារ៕
មតិយោបល់