ព័ត៌មានជាតិ

Thierry Henry ចង់​ក្លាយជា​អ្នក​ចាត់ការ​ទូទៅ​នៅ​ក្លិប​កាំភ្លើង​ធំ​

​កីឡាករ Thierry Henry បាន​បង្ហើប​ឲ្យដឹងថា គាត់​មាន​គម្រោង​ជា​យូរណាស់​មកហើយ​ដើម្បី​ក្លាយខ្លួន ជា​អ្នក​ដឹកនាំ​នៅ​ក្លិប កាំភ្លើង​ធំ Arsenal បន្ទាប់ពី​គាត់​ចូលនិវត្តន៍​ពី កីឡាបាល់ទាត់ ។​នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ ទំព័រ​មេត្រូ នៅ​ថ្ងៃ​ទី ១៧ ខែ ធ្នូ​នេះ ។​
​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ បាន​ព្យួរ​ទ្រនាប់ជើង​របស់ខ្លួន នៅ​ថ្ងៃ​ទី ១៦ ខែ​ធ្នូ​នេះ ហើយ​បាន​ប្រាប់​ដល់ Skysport ថា គាត់​នឹង​ត្រឡប់​ទៅ​កាន់​កាំភ្លើង​ធំ​វិញ ។​
​ក្នុង​ការវិលត្រឡប់​ទៅ​កាន់​កាំភ្លើង​ធំ​លើក​នេះ កីឡាករ
Thierry Henry មិនមែនជា​កីឡាករ​ទៀតឡើយ គឺ​ក្នុងនាម​ជា​អ្នកចាត់កា​ទូទៅ ក្នុង​វិធី​មួយ​ដ៏​ត្រឹមត្រូវ ។ នេះ​បើ​តាម​គម្រោង​ជា​យូរណាស់​មក​ហើយរ​បស់ កីឡាករ Thierry Henry ចង់បាន ។​
​នៅពេល​ដែល​អ្នកសារព័ត៌មាន​សួរ​ពី ការចង់​ក្លាយខ្លួនជា​អ្នក​ចាត់ការ​ទូទៅ​នៅ​ក្លិប​កាំភ្លើង​ធំ​នោះ លោក​បាន​និយាយថា សុបិន្ត​នឹង​ក្លាយជា​ការពិត ហើយ​ជឿជាក់ថា កាំភ្លើង​ធំ​នឹង​ផ្តល់​ឱកាស​មួយ​ដល់​ខ្ញុំ ដើម្បី​ក្លាយជា​អ្នកគ្រប់គ្រង​នៅ​ក្លិប​មួយ​នេះ ៕​
Thierry Henry

មតិយោបល់