ព័ត៌មានជាតិ

នាំកូនទៅច្រូតស្មៅគោ ស្រាប់តែលង់ទឹកស្លាប់កូនបង នៅស្រុកកៀនស្វាយ!

កណ្តាល: ដោយសារឪពុកម្តាយ ធ្វេសប្រហែពេក ទើបបានបណ្តាលឲ្យលង់ទឹកស្លាប់កូន ដែលហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១២ និង៣០នាទីរសៀល នៅត្រង់ចំណុចភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកវរសេនីយ៍ទោ ប៉ាសំអិត អធិការស្រុក បានមានប្រសាសន៍ថា ជនរងគ្រោះឈ្មោះ ហ៊ុយ​ អ៊ូជី ភេទប្រុស អាយុ០៥ ឆ្នាំ បានស្លាប់បាត់បង់ជីវិត ចំណែកឪពុក ឈ្មោះហ៊ុយ ចក់ អាយុ៣៨ឆ្នាំ និងម្តាយឈ្មោះ ក្តាម សុខនី អាយុ២៥ឆ្នាំ អ្នកទាំង២នាក់ មុខរបរកសិករ និងរស់នៅភូមិឃុំកើតហេតុ។

លោកអធិការបានបន្តថា មុនពេលកើតហេតុឪពុកទៅច្រូត ស្មៅគោ ដោយបាននាំកូនប្រុសបង និងប្អូនស្រីអាយុ០៤ឆ្នាំ ទៅជាមួយផង អំទ្បុងពេលច្រូតស្មៅគោបានមួយស្ទះ ស្រាប់តែបាត់កូនក៏នាំគ្នាដើររក ទើបឃើញជនរងគ្រោះបានលង់ទឹកដក់ នៅចម្ងាយពីកន្លែងច្រូតស្មៅគោ ៥០ម៉ែត្រស្លាប់បាត់ទៅហើយ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបច្ចេកទេស បានចុះទៅធ្វើការត្រួតពិនិត្យ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់មែន ហើយបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់