ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះ១ខ្នងរបស់ប្រជាពលរដ្ឋផ្អើលនៅ…

ព្រៃវែង: មានករណីអគ្គិភ័យបណ្តាលឲ្យឆាបឆេះផ្ទះ១ខ្នងរបស់ប្រជាពលរដ្ឋដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង១៥នាទីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ អ៊ិន រឿន ភេទស្រី អាយុ៦៥ឆ្នាំ នៅភូមិកើតហេតុខាងលើ ផ្ទះសង់អំពីឈើប្រក់ក្បឿង ជញ្ជាំងក្តា។

ក្នុងករណីខាងលើបង្កការខូចខាតជាប្រាក់អស់ចំនួន១១៥០០០០០រៀល រួមទាំង ទូរទស្ស១គ្រឿង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទ្បើយ ។
តាមប្រភពមូលហេតុបណ្តាលមកពីឮឆ្លងចរន្តអគ្គិសនី ខណះពេលដែលម្ចាស់ផ្ទះមិននៅ ។
ក្រោយពីទទួលបានព័ត៌មានរួចកម្លាំងអធិការ រដ្ឋាននិងកម្លាំងប៉ុស្តិ៍ជីផុច បានយករថយន្តពន្លត់អគ្គិភ័យចុះដល់កន្លែងកើតហេតុជួយពន្លត់ ភ្លើង ប្រើអស់ទឹក៣ឡាន ទើបរលត់ទៅវិញ តែមិនបណ្តលឲ្យឆេះរាលដាល់ដល់ផ្ទះអ្នកជិតខាងឡើយ៕

 

មតិយោបល់