ព័ត៌មានជាតិ

រថយន្តដឹកប្រេងក្រុមហ៊ុនតេលា ពន្លះម៉ូតូពេញទំហឹង បុរសលក់លៀសហាលម្នាក់ស្លាប់យ៉ាងរន្ធត់ នៅស្រុកព្រៃនប់!

ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយពីបុរសជាអ្នកលក់លៀសហាលម្នាក់ ត្រូវបានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនកម្ពុជាតេលា បុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសម្តេចសង្ឃទេពវង្ស
ស្ថិតនៅក្នុងក្រុមទី៩ ភូមិ១ ឃុំទំនប់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ មូល ភ័ណ្ឌ អាយុ៣៤ឆ្នាំ មុខរបរ លក់លៀសហាល ស្នាក់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកម៉ូតូ១គ្រឿងម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកSTERLING ពណ៌បៃតង លាយស ពាក់ស្លាកលេខ ភ្នំពេញ3B-6805 ជាកម្មសិទ្ធរបស់ក្រុមហ៊ុនកម្ពុជាតេលា ធ្វើដំណើរពីភ្នំពេញឆ្ពោះទៅស្រុកស្ទឹងហាវ លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ចំណែកអ្នកបើកបរបានគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ដើម្បីស្រាវជ្រាវបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់