ព័ត៌មានជាតិ

រឿងអាក្រក់ ៣ យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើភ្លាមៗ បន្ទាប់​ពី​ភ្ញាក់​ពី​គេង

មាន​រឿង​តូច​តាច​បី​យ៉ាង ដែល​លោក​អ្នក​ទម្លាប់​ធ្វើ​រៀង​រាល់​ថ្ងៃ ប៉ុន្តែអ្នក​មិន​ដឹង​ខ្លួន​ថា​នោះ​ជា​ទម្លាប់​អាក្រក់​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ឡើយ។ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​អាច​បាត់​បង់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ពី​អាហារ​ទាំង​អស់​នោះ​ថែម​ទៀត។
ឆាប់ផឹកកាហ្វេពេក
នៅ​ពេល​ដែល​លោក​អ្នក​ក្រោក​ពី​គេង គឺ​ជា​ពេល​វេលា​ដែល​បង្កើន​ថាម​ពល​ដោយ​ធម្ម​ជាតិ ដូច្នេះ​ការ​ផឹក​កា​ហ្វេ​បន្ថែម​ទៀត​អាច​ធ្វើ​ឲ្យ​ខ្លួន​របស់​អ្នក​ញ័រ។ លោក​វេជ្ជ​បណ្ឌិត Steven Miller នៅ​សាក​វិទ្យាល័យ​វិទ្យា​សាស្ត្រសុខាភិបាល​នៃ​រដ្ឋ Maryland សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន ប្រសិន​បើ​អ្នក​ផឹក​វា ក្រោយ​ពេល​ភ្ញាក់​ពី​គេង​បាន​មួយ​ម៉ោង។ វា​ជា​ពេល​ដែល​កម្រិត​ថាម​ពល​របស់​អ្នក​បាន​ចាប់​ផ្តើម​ធ្លាក់​ចុះយ៉ាង​ខ្លាំង ដូច្នេះ​កា​ហ្វេអាច​រក្សា​ទុក​នូវ​ថាម​ពល ហើយ​បង្កើន​មក​វិញ​នៅ​ពេល​រសៀល។

អាហារពេលព្រឹកតិចតួចពេក
ការបរិភោគផ្លែបឺរី លាយ​ជាមួយ​នឹង​ទឹក​ដោះ​គោ​នៅ​ពេល​ព្រឹក ជា​ប្រភព​ដែល​ល្អបំផុត​សម្រាប់​សុខ​ភាព។ អ្នក​ជំនាញ​បាន​និយាយ​ថា ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ពេញ​លេញ គួរ​តែ​បញ្ចូល​ទាំង​ជាតិ​ប្រូ​តែ​អ៊ីន ១៥ ក្រាម, ជាតិ​សសៃ ២,៥ ក្រាម, ម្សៅ​ដែល​ផ្សំ​ចេញ​ពីដំ​ឡូង និង​ជាតិ​ខ្លាញ់​តិច​តួច​ដែល​ធ្វើឲ្យ​មាន​សុខ​ភាព​ល្អ។ អាហារ​ដែល​មាន​ជាតិ​កាឡូរី​តិច​ជាង ៤៥០ កាឡូរី គឺ​ត្រូវ​បាន​គេចាក់​ទុក​ថា​ជា​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​រាង​កាយ។

ការភ្ញាក់ឡើងភ្លាម ឆែកមើលអ៊ីម៉ែលភ្លាម
នេះគឺជាទម្លាប់អាក្រក់ នៅពេលដែលលោកអ្នក​បើក​ភ្នែក​មក​ភ្លាម​មើល​អ៊ី​ម៉ែល​ភ្លាម​ដូច​ជា​ដាក់​សម្ពាធន៍​ទៅ​លើ​អារម្មណ៍​របស់​អ្នក​ឲ្យ​មាន​ភាព​តាន​តឹង​ភ្លាមៗ​ផង​ដែរ។ រឿង​ដែល​ល្អ​បំផុត​នោះ​អ្នក​គួរ​តែ​ធ្វើ​លំហាត់​ប្រាណ, ផឹក​តែ​មួយ​ពែង ឬក៏​ជជែក​ជា​មួយ​អ្នក​ផ្សេង គឺ​ជាការ​ងារ​ដំបូង​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​ដំបូង​គេ។ ការ​ធ្វើបែប​នេះ​អាច​ជួយ​បង្កើន​ផលិត​ភាព និង​ការ​បង្កើត​នូវ​គំនិត​វៃឆ្លាត​របស់​អ្នក​ល្អ​ប្រសើរជាង ​ការឆែកមើល​អ៊ីម៉ែល ពេល​ព្រឹក​ព្រលឹម៕
13943312891

មតិយោបល់