ព័ត៌មានកីឡា

អីយ៉ា! មកកាន់ទីលានវិញ ស៊ុត១ assist ១

បន្ទាប់ពីរងរបួសអស់រយៈពេល ៣ខែកន្លងមក បានធ្វើឲ្យ​ខ្សែបម្រើបារាំង Paul Pogba ខកខានក្នុងការជួយក្រុមបី​សាចក្រហម Manchester United ជាច្រើនប្រកួតទាំង​នៅ Premier League និង Champion Leegue ។

យ៉ាងណាវិញ ក្នុងការវិលមកកាន់ ទីលានវាលស្មៅវិញនោះ Paul Pogba ពិតជាមិនបានធ្វើឲ្យអ្នកគាំទ្ររបស់ Man Utd ទាំងអស់ខកចិត្តចំពោះរូបគេឡើយ។ ជាក់ស្តែងណាស់ ខ្សែបម្រើស្បែកខ្មៅ បារាំងរូបនេះ អាចស៊ុតបញ្ចូលទីបាន១ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន១គ្រាប់ ក្នុងចំណោមជ័យជម្នះ ៤-១ លើក្រុម Newcastle United យប់មិញនេះ។ គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួត​នេះ ក្រុមភ្ញៀវ Newcastle បានធ្វើការនាំមុខ ១គ្រាប់មុន តាមរយៈការស៊ុតរបស់ កីឡាករ Dwight Gayle នៅនាទីទី១៤ ដោយការធ្វេសប្រហែសរបស់ខ្សែការពារ Lindelorf ។

យ៉ាងណាវិញ នៅនាទីទី៣៧ ខ្សែបម្រើ Paul Pogba បានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធរួមជាតិ Anthony Martial ស៊ុតតាមស្មើមកវិញ និងចុងម៉ោងតង់ទី១ ដដែល Ashley Young បញ្ជូនបាល់ឲ្យ Chris Smarlling ស៊ុតនាំមុខ ២-១ វិញ។ ឈានចូូលដល់តង់ទី២ នៅនាទីទី៥៤ ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Marcus Rashford បានតែតបាល់យ៉ាងស្អាត បញ្ជូនឲ្យ Paul Pogba ស៊ុតគ្រាប់បាល់ទី៣ ក្នុងការប្រកួតនេះ នឹងឈានចូលដល់នាទីទី៧០ Romelu Lukaku បានស៊ុតគ្រាប់បាល់ទី៤ ក្រោយពីការបញ្ជូនយ៉ាងល្អរបស់​កីឡាករ Juan Mata ។

ដូច្នេះហើយ ការវិលមកកាន់ទីលានវិញ របស់កីឡាករ Paul Pogba ពិតជអាចធ្វើឲ្យ Man Utd មានការប្រែប្រួលជាក់ជាមិនខាន ស្របពេលដែល Zlatan Ibrahimovic , Marouane Fellaini និង Marcus Rojo សុទ្ធសឹងអាចចូលទីលានវិញបាន ដែលជារឿងយ៉ាង​ល្អ សម្រាប់ក្រុមបីសាចក្រហម Manchester United ។

https://www.youtube.com/watch?v=18HtO11blQQ

មតិយោបល់