ព័ត៌មានកីឡា

Real Madrid បន្ថែមគម្លាតកាន់តែឆ្ងាយ ក្រោយស្មើ Atletico Madrid យប់មិញនេះ

បន្ទាប់ពីប្រកួតបានត្រឹមស្មើលើទឹកដីរបស់ក្រុម Atletico Madrid យប់មិញនេះ បានធ្វើឲ្យក្រុមអធិរាជស Real Madrid បន្ថែមការតាមពីក្រោយក្រុមកំពូលតារាង Barcelona រហូតដល់ទៅ១០ ពិន្ទុហើយ។

ជាក់ស្តែងណាស់ ក្រុម Real Madrid មិនអាចរកគ្រាប់បាល់បានឡើយ ក្នុងទឹកដីរបស់ក្រុម Atletico Madrid ដោយរក្សាបានត្រឹមលទ្ធផល ០-០ ប៉ុណ្ណោះ។ ថ្វីបើលទ្ធផលនេះ វាល្អក៍ដោយ ព្រោះថា Real Madrid អាចលេងបានស្មើក្នុងដីរបស់ក្រុម Atletico Madrid ក៍ដោយ ក៍ប៉ុន្តែ សម្រាប់ក្រុម Real Madrid វិញ មិនចង់លេងត្រឹមស្មើនេះឡើយ។ ជាការពិតណាស់ Real Madrid ចង់ឈ្នះការប្រកួតនេះយ៉ាងខ្លាំង ដើម្បីប្រដេញពិន្ទុ ជាមួយក្រុមកំពូលតារាង Barcelona ។

យ៉ាងណាវិញ Real Madrid បានបើកការវាយលុកយ៉ាងខ្លាំងលើក្រុម Atletico Madrid តែមិនអាចរកគ្រាប់បាល់បានឡើយ ដោយក្រុមទាំង២ រក្សាលទ្ធផលត្រឹម ០-០ ប៉ុណ្ណោះ។ ក្រោយចប់ការប្រកួតនេះ Real Madrid មានត្រឹម ២៤ពិន្ទុប៉ុណ្ណោះ ឆ្លងកាត់ការប្រកួត១២ប្រកួតកន្លងមកឈរលេខរៀងទី៣ តាមពីក្រោយក្រុមកំពូលតារាង ​Barcelona រហូតដល់ទៅ ១០ពិន្ទុ ដែលមាន ៣៤ពិន្ទុ និងក្រុម Valencia ៣ពិន្ទុ តែសល់១ប្រកួតយប់មិញនេះ។

ដូច្នេះហើយ ក្រុមអធិរាជស Real Madrid ត្រូវពង្រឹងបន្ថែមទៀត ដើម្បីប្រជែងការពារ​ពាន Laliga រដូវកាលនេះ ជាមួយក្រុម Barcelona និង ត្រៀមខ្លួនលេង ក្នុងនាមការពារពាន UEFA Champion League ផងដែរ។

//www.youtube.com/watch?v=pC9dViGfJ2Q

មតិយោបល់