ព័ត៌មានកីឡា

លីគ​កំពូល​កម្ពុជា៖ ​បឹងកេត ភ្នំពេញក្រោន ណាហ្គាវើល សុទ្ធ​តែ​ឈ្នះ​ក្រៅដី

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧ សប្តាហ៍ទី២០ កាលពីថ្ងៃសៅរ៍ ទី១៨ វិច្ចិកា ដោយក្រុមខ្លាំងៗ បឹងកេត ភ្នំពេញក្រោន ណាហ្គាវើល សុទ្ធតែឈ្នះទាំងអស់ ហើយលេងក្រៅដីដូចៗគ្នា។

បឹងកេត បានយកឈ្នះ អាសុីអឺរ៉ុប យូណាយធីត ដោយលទ្ធផល ៤ទល់១ ដែលធ្វើឡើងនាកីឡដ្ឋានស្តាតចាស់ ជាទឹកដីអាសុីអឺរ៉ុបបណ្តោះអាសន្ន ខណ:ដែល ភ្នំពេញក្រោន ផ្តួលម្ចាស់ផ្ទះ វេស្ទើនភ្នំពេញ ៣ទល់០ នាកីឡដ្ឋានវេស្ទើន ស្របពេលដែលក្រុមខ្លាំង ណាហ្គាវើល យកឈ្នះ អគ្គិសនីកម្ពុជា ៤ទល់១ ដែលធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង ជាទឹកដីអគ្គិសនីបណ្តោះអាសន្ន។

ជ័យជម្នះរបស់ក្រុមខ្លាំងទាំងបីនេះ ធ្វើឲ្យពិន្ទុប្រដេញគ្នារវាងក្រុមកំពូលតារាងទាំង ៤ ខណ:ដែលការប្រកួតលីគកំពូលកម្ពុជា នៅសល់តែ ២ សប្តាហ៍ទៀតប៉ុណ្ណោះ៕

មតិយោបល់